លោកមេព្រៃ ជួយមើលសកម្មភាព អារឈើ អនាធិបតេយ្យនៅមាត់ អូរណ្តូងរំចេកផង

កំពង់ឆ្នាំងៈ មានទីតាំងម៉ាស៊ីនអារឈើប្រភេទ ម៉ាស៊ីនថាស មួយកន្លែងកំពុងបញ្ចេញសកម្មភាព អារឈើ ជ្រៀក ឈើយ៉ាងញាប់ដៃញាប់ជើង នៅត្រង់ចំណុចមាត់អូរអណ្តូងរំចេក ស្ថិតនៅក្នុងភូមិ១០៤ ឃុំគ្រាំងស្គារ ស្រុកទឹក ផុស ខេត្តកំពង់ឆ្នាំង ជាងមួយខែមកហើយ ប៉ុន្តែមេព្រៃអត់បង្ក្រាបទេ។

យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រខាងលើ បានឲ្យដឹងថា ម្ចាស់ម៉ាស៊ីន បានទិញ ឈើហ៊ុប ពីអ្នករកស៊ីកាប់ឈើ យកមកអារជ្រៀក ទៅជាឈើក្តារ ឈើគ្រឿងគ្រប់ប្រភេទ រួចហើយដឹកទៅទម្លាក់ នៅរ៉ាក្តុល ឃុំក្រាំងស្គារ បន្ទាប់មកពួកគេបានជួលរថយន្តសណ្តោងរ៉ឺម៉ក មានម្ចាស់ឈ្មោះ ផូ ដឹកបន្តយកទៅលក់ ឲ្យឈ្មួញឈើ តាមដេប៉ូផ្សារក្រោម និងដេប៉ូឈើ ម្តុំដើមស្រល់ មុខវត្តយាយទេព ក្រុងកំពង់ឆ្នាំង។

កម្មករដឹកឈើ បានឲ្យដឹងថា ពួកគេដឹកឈើចូលទៅលក់នៅក្រុងកំពុងឆ្នាំង បានយ៉ាងរលូនបែបនេះ ដោយសារ ម្ចាស់ឈើ បានបង់លុយឲ្យមេព្រៃឈ្មោះ សុត ផល្លី មន្ត្រីរដ្ឋបាលព្រៃឈើផ្នែកកំពង់ឆ្នាំង និងរលាប្អៀរ ក្នុងមួយ ជើងចាប់ពី ៨ម៉ឺនរៀល ដល់ ២៣ម៉ឺនរៀល អាស្រ័យលើរថយន្ត តូច ឬធំ ។

លោក សុត ផល្លី បានយកលុយមួយចំនួនចែកឲ្យលោក ឆេង តារ៉ា នាយសង្កាត់រដ្ឋបាលព្រៃឈើ រលាប្អៀរមួយ ចំនួនទៀត សម្រាប់ខ្លួនគេផ្ទាល់ និងមួយចំនួនទៀត យកចែកឲ្យមេកើយរបស់គេ ។

ករណីខាងលើលោក ឆេង តារ៉ា នាយសង្កាត់រដ្ឋបាលព្រៃឈើរលាប្អៀរ មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទ ចូលជាច្រើនដងហើយ ប៉ុន្តែពុំមានអ្នកទទួល។

នាយសង្កាត់រដ្ឋាបាលព្រៃឈើគ្រាំងស្គារ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ បានឲ្យដឹងថា ក្រុមជនល្មើស មានអ្នកចាំមើលផ្លូវ ពេលសមត្ថកិច្ចចុះបង្ក្រាប ពួកគេរើម៉ាស៊ីន អារឈើលួចលាក់ក្នុងព្រៃ ។ មន្ត្រីរដ្ឋាបាលព្រៃឈើ លោក សុត ផល្លី ពេលអ្នកកាសែតសួរលោក តែងតែឆ្លើយ បដិសេធ ច្រានចោលការចោទប្រកាន់ ពាក់ព័ន្ធព័ត៌មាន ដូចករណីខាងលើ ប៉ុន្តែសកម្មភាពដឹកជញ្ជូនផលអនុ ផលព្រៃឈើ ចូលមកក្នុង ខេត្តកំពង់ឆ្នាំង និងឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពិសេសឈើកគ្រញូង ត្រូវបានគេរាយ ការណ៍ថា បានកើតមានជារៀងរាល់យប់ ហើយមេព្រៃមិនទាន់បង្ក្រាបបាននៅឡើយទេ ។

ករណីខាងលើ នាយខណ្ឌរដ្ឋាបាលព្រៃឈើ ខេត្តកំពង់ឆ្នាំង បានអះអាងថា បទល្មើសមានមុខធំៗ ហើយខាង រដ្ឋាបាលព្រៃឈើ បានចាប់បង្ក្រាបរួចហើយ កសាងសំណុំរឿងក៏ដូចជា ដាក់ពាក្យបណ្តឹង ទៅតុលាការខេត្តកំពង់ ឆ្នាំង ប៉ុន្តែជនល្មើស និងវត្ថុតាងរថយន្តជាដើម ត្រូវដោះលែង រួចខ្លួនជាបន្តបន្ទាប់ ធ្វើឲ្យសមត្ថកិច្ចបាក់ទឹកចិត្តក្នុង ការបង្ក្រាប រាល់បទល្មើសទាំងអស់ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s