ព្រះសង្ឃ ២ម៉ឺនអង្គ និមន្តសូត្រធម៌ ជយន្តោ ថ្វាយសម្តេចតា នៅមុខ ព្រះមរមរាជវាំង

ភ្នំពេញ៖ ព្រះសង្ឃ២ម៉ឺនអង្គ និមន្តមកពីគ្រប់រាជធានី-ខេត្ត បានមកសូត្រធម៌ថ្វាជយន្តោព្រះបរមរតនកោដ្ឋ សម្តេចតា នៅមុខព្រះបរមរាជវាំង នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣នេះ ដែលនៅសល់តែរយៈពេលមួយសប្តាហ៍ទៀតប៉ុណ្ណោះ ថ្ងៃដង្ហែ និងថ្ងៃថ្វាយព្រះភ្លើង ខិតជិតមកដល់ ជាពេលវេលាដែលព្រះអង្គ លាកូនចៅជាប្រជារាស្រ្ត របស់ព្រះអង្គជារៀងរហូត។

នៅមុខព្រះបរមរាជវាំង នារសៀលថ្ងៃទី២៦ ខែមករានេះ គេសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើនកុះករ នាំគ្នាមកគោរពព្រះវិញ្ញាណក្ខន្ធ ក្នុង នោះមានព្រះសង្ឃ ប្រមាណ ២ម៉ឺនអង្គ និមន្តជួបជុំមុនព្រះបរមរាជវាំង សូត្រធម៌ជយន្តោថ្វាយព្រះបរមរតនកោដ្ឋ ឧទ្ទិសកុសលផលបុណ ជូនព្រះវិញ្ញាណក្ខន្ធសម្តេចតា។

សូមជម្រាបថា នេះមិនមែនជាលើកទីមួយទេ ដែលមានព្រះសង្ឃជាច្រើនម៉ឺនអង្គ និមន្តសូត្រធម៌ជយន្តោថ្វាយ សម្តេចតា ពោលគឺជាច្រើនលើកមក ហើយ តាំងពីការតម្កល់ទុកព្រះបរមសពសម្តេចតា នៅព្រះបរមរាជវាំង ដើម្បីថ្វាយឧទ្ទិសកុសលដល់សម្តេចតា។ ជាមួយគ្នានេះដែរ កាលពីព្រឹកមិញ មនុស្សប្រមាណជា៣០០០នាក់ ចែកចេញជា១១ផែន បានហាត់សមដើរក្បួនជាលើកទីពីរ ដែលជាលើកចុងក្រោយ ត្រៀមថ្ងៃដង្ហែព្រះបរមសព ជាផ្លូវការ នៅថ្ងៃទី០១កុម្ភៈខាងមុខនេះ ខណៈដែលរដ្ឋាភិបាល កំពុងខិតខំរៀបចំព្រះរាជពិធី ឲ្យប្រព្រឹត្តទៅដោយរលូន សមទៅនឹងកិត្តិនាមរបស់ ព្រះអង្គ ដែលព្រះអង្គបានស្វែងរក បូរណភាពទឹកដីជូនមាតុភូមិ។

យ៉ាងណាមិញ ការមើលឃើញនូវការហាត់សមក្បួន ធ្វើឲ្យពលរដ្ឋក្តុកក្តួលក្នុងចិត្ត ព្រោះនៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ពិធីដង្ហែព្រះបរមសម និង ថ្វាយព្រះភ្លើងមកដល់នៅវាលព្រះមេរុ ចាប់ពីថ្ងៃទី១កុម្ភៈ ដល់ថ្ងៃទី ៤កុម្ភៈ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s