អង្គការ ក្រៅរដ្ឋាភិបាល ចំនួន២ រួមគ្នា ប្រយុទ្ធប្រឆាំង អំពើពុករលួយ

ភ្នំពេញ ៖ អង្គការតម្លាភាពកម្ពុជា និងសម្ព័ន្ធដើម្បីសុរិតភាព និងគណនេយ្យភាពសង្គម និងរួមកម្លាំងគ្នា ប្រយុទ្ធប្រឆាំងអំពើពុករលួយ តាមរយៈ ការបង្កើតគោលនយោបាយ និងកសាងសម្ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាលមួយ នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣។

យោងតាមសេចក្តីជូនព័ត៌មានរបស់ អង្គការតម្លាភាពកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣ នេះបានឲ្យដឹងថា ការរួមគ្នាបង្កើតកម្លាំង ប្រយុទ្ធប្រឆាំងអំពើពុករលួយនេះ ដោយមានការសហការ ជាមួយអង្គការតម្លាភាពកម្ពុជា សម្ព័ន្ធ ដើម្បី សុចរិតភាព និងគណនេយ្យភាពសង្គម បានបង្កើតយុទ្ធសាស្រ្តបីឆ្នាំមួយ ដើម្បីអភិវឌ្ឍសមត្ថភាពការងារផ្ទៃក្នុង បង្កើនសមាជិកភាព និងធ្វើ សកម្មភាព លើកការងារប្រយុទ្ធប្រឆាំង អំពើពុលរលួយ ជាមួយនឹងបណ្តាភាគីពាក់ព័ន្ធ ឲ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តភាព។

សេចក្តីជូនព័ត៌មានដដែល ឲ្យដឹងទៀតថា ក្នុងឆ្នាំ២០១៣នេះ សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម នឹងផ្តោតទៅលើការផ្តល់ចំណេះ ដឹង ទៅដល់សមាជិកអង្កការ មិនមែនរដ្ឋាផិបាលទាំង៣១ របស់ខ្លួន ទាក់ទងនឹងច្បាប់ប្រឆាំងអំពើពុករលួយ ច្បាប់ពាក់ព័ន្ធផ្សេងៗ ក៏ដូចជាយុទ្ធ សាស្រ្ត និងវិធីសាស្រ្តប្រឆាំងអំពើពុករលួយ និងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសមាជិកដៃគូដទៃទៀត ដើម្បីបង្កើតយុទ្ធនាការតស៊ូមតិថ្មី ជាច្រើន នៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។

អង្គការតម្លាភាពកម្ពុជា ក៏នឹងគាំទ្រសម្ព័ន្ធ តាមរយៈការចែករំលែកចំណេះដឹង និងព័ត៌មាន ដើម្បីឲ្យអង្គការទាំងពីរ ធ្វើការងារព្រមគ្នាក្នុងពេល តែមួយ។ អង្គការតម្លាភាពកម្ពុជា និងសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម និងសហការគ្នាយ៉ាងសកម្ម ដើម្បីពង្រឹងការទាមទារ ឲ្យមានវិធានការ ប្រឆាំងអំពើពុករលួយរួមមួយ សម្រាប់ប្រទេសកម្ពុជា។

លោក ព្រាប កុល នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍ថា សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម គឺជាសម្ព័ន្ធ នៃអង្គការមិនមែនរដ្ឋាភិបាលជាច្រើន ក្នុងប្រទេសកម្ពុជា ។

លោកបន្តថា “ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ក្នុងការជួយដល់សម្ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និងសហការគ្នា បង្កើតចលនាដ៏រឹងមាំមួយ ជាមួយ នឹងបណ្តាញអង្គការមិនមែនរដ្ឋាភិបាល កាន់តែធំ ដើម្បីប្រឆាំងអំពើពុលរលួយ នៅថ្នាក់មូលដ្ឋាន”។

លោក សុខ សំអឿន ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម បានមានប្រសាសន៍ថា “សម្ព័ន្ធ ដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គមរីករាយយ៉ាងខ្លាំង ក្នុងការធ្វើការងារជាមួយ នឹងអង្គការតម្លាភាពកម្ពុជា ហើយសង្ឈឹមថា យើងនឹង ធ្វើការជាមួយគ្នា ដោយយើងនឹងធ្វើឲ្យប្រទេសកម្ពុជា កាន់តែមានភាពបើកចំហ សេរីភាព និងតម្លាភាព”។

ការជំរុញ ការជជែកវែកញែក និងការតស៊ូមតិទាមទារ អភិបាលកិច្ចល្អ ដើម្បីប្រយុទ្ធប្រឆាំង អំពើពុករលួយ ប្រកបដោយប្រសិទ្ធភាព គឺជាចំណុច សំខាន់ នៃការបង្កើតភាពជាដៃគូថ្មីមួយនេះ។ ដោយសហការ ជាមួយអង្គការសង្គមស៊ីវិលផ្សេងៗទៀត៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s